សម្តេចតេជោប្រកាសថា នឹងទៅខេត្តសៀមរាបដែលកំពុងកើតមានកូរ៉ូណា
ខេត្តពោធិសាត់ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា នឹងទៅកាន់តែខេត្តសៀមរាប ដើម្បីជាសារមួយកុំឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ច្រួលច្របល់ ក្រោយពេលរកឃើញជនជាតិខ្មែរដំបូង ឆ្លង COVID-19 នៅក្នុងខេត្តនេះ។
ការថ្លែងខាងលើនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០៕