អ៊ីតាលីហាមឃាត់ការជួបជុំសាធារណៈដើម្បីការពារ COVID-19
អ៊ីតាលី ៖ នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Giuseppe Conte កាលពីថ្ងៃច័ន្ទ ទី០៩ មីនា ម្សិលមិញនេះ បានពង្រីកវិធានការណ៍របស់ខ្លួនដើម្បីប្រយុទ្ធជាមួយវីរុសកូរ៉ូណានៅទូទាំងប្រទេស ដោយប្រាប់ប្រជាជនឲ្យ “ស្នាក់នៅក្នុងផ្ទះ” និងហាមឃាត់ការជួបជុំសាធារណៈ ក៏ដូចជាលុបចោលការប្រកួតបាល់ទាត់ Serie A ផងដែរ។
វិធានការណ៍មិនធ្លាប់មានពីមុនមក ដែលគ្របដណ្ដប់លើប្រទេសមានប្រជាជនជាង៦០លាននាក់នេះ បានកើតឡើងបន្ទាប់ពីប្រទេសអ៊ីតាលីមានអ្នកស្លាប់ចំនួន៩៧នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៤៦៣នាក់ និងមានករណីឆ្លងវីរុសកូរ៉ូណានេះចំនួន៩១៧២ករណី។
វិធានការណ៍នេះនឹងត្រូវបន្តរហូតដល់ថ្ងៃទី០៣ មេសា ហើយសាលារៀន និងសាកលវិទ្យាល័យទាំងអស់នឹងត្រូវបិទភ្លាមៗ។ ទន្ទឹមនោះការធ្វើដំណើរចេញ និងចូលប្រទេសក៏ដូចជារវាងទីក្រុងក៏ត្រូវហាមប្រាមផងដែរ៕