ប៉ារីស ៖ យោងតាមទីភ្នាក់ងារសារព័ត៌មានអន្តរជាតិបារាំង ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា លោក ហ្វ្រាំង រីស្ទឺរ ដែលជារដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង ត្រូវបានឆ្លងវីរុស COVID-19 បន្ទាប់ពីបានជួបជាមួយសមាជិកសភាជាច្រើនរូបនៅក្នុងសភាជាតិបារាំងនាពេលកន្លងទៅ ខណដែលសមាជិកសភាបារាំងចំនួន៥រូបក៏ឆ្លង COVID-19 នេះផងដែរ។
លោក អូលីវា វែរ៉ង់ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំងបានថ្លែងប្រាប់ទូរទស្សន៍ក្នុងស្រុកមួយ កាលពីថ្ងៃចន្ទសប្ដាហ៍នេះថាលោក Franck Riester កំពុងស្ថិតនៅក្នុងផ្ទះដោយមានស្ថានភាពសុខភាពប្រក្រតី។
សូមជម្រាបថា បារាំងមានករណីឆ្លង COVID-19 ច្រើនជាង ១,២០០ករណី និងអ្នកជំងឺ ១៩នាក់បានស្លាប់។ ចំនួននេះបានធ្វើឱ្យបារាំង ក្លាយជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ច្រើនជាងគេបំផុតនៅអឺរ៉ុប បន្ទាប់ពីអ៉ីតាលី ៕