ខេត្តព្រះវិហារ ៖ លោកឧត្តមសេណីយ៏ទោ មានសន្តិភាព មានប្រសាសន៍ ថា ៖ ក្រោយពីលោក អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» នៅស្នងការខេត្តនារសៀលថ្ងៃទី១០ ខែមិនាឆ្នាំ២០២០។ដោយមានការចូលរួមពីសំណាក់មន្រ្តីរាជការចំណុំអោយស្រុកទាំង ៨ ស្រុក លោកលោកស្រីថ្នាក់ដឹកនាំនឹងមន្រ្តីរាជការសរុបប្រមាណ១៤៣នាក់ ។
ថ្លែងក្នុងឱកាសនោះ លោកស្នងការបានបញ្ជាក់ថា សម្រាប់ប្រធានបទឆ្នាំនេះ គឺរំលេចពីតម្លៃដែរមិនអាចកាត់ថ្លៃបាន នៃសន្តិភាព និង «អរគុណសន្តិភាព» ដែលបានប្រែក្លាយប្រទេសកម្ពុជាពីគំនរផេះផង់ បែកបាក់ជាតិ និងបែងចែកទឹកដី ទៅជាទឹកដីប្រកបដោយសន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងកំពុងអភិវឌ្ឍន៍ដ៏ខ្លាំងក្លាលើគ្រប់វិស័យ ព្រមទាំងចូលរួមដោយស្មើភាព និងស្មើសិទ្ធិ ជាមួយបណ្តាប្រទេសនានាទាំងក្នុងតំបន់ និងលើសកលលោក ជាពិសេសសមភាពយេនឌ័រត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ប្រកបដោយលទ្ធផលជាវិជ្ជមានគួរឲ្យកត់សម្គាល់។
នាឱកាសអញ្ជើញសំណេះសំណាលជាមួយ មន្ត្រីរាជការជាស្ត្រី នៅស្នងការលោកបានគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រធានបទសម្រាប់ទិវាអន្តរជាតិនារី ៨មីនាឆ្នាំនេះ ស្តីពី «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ជាប្រធានបទមួយ ឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្នរបស់ប្រទេសកម្ពុជាព្រោះថា ការរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ ដើម្បីអនុញ្ញាតិឲ្យរដ្ឋាភិបាលមួយមានលទ្ធភាព ផ្តោតការយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខមាលភាព របស់ប្រជាជន បើបាត់បង់សន្តិភាពនោះអ្វីៗ គ្រប់យ៉ាងនឹងត្រូវបាត់បង់។ សន្តិភាព គឺជាធាតុផ្សំដ៏សំខាន់សម្រាប់ធានាចីរភាព នៃកិច្ចអភិវឌ្ឍន៍។
ជាក់ស្តែង បន្ទាប់ពីទទួលបាននូវ សុខសន្តិភាពពេញលេញនៅទូទាំងប្រទេស អាស្រ័យដោយគោលនយោបាយ ឈ្នះឈ្នះ ប្រទេសកម្ពុជាមានភាព រីកចម្រើនជឿនលឿន ជាលំដាប់ក្នុងខណៈបោះជំហានលើមាគ៌ា នៃការកសាង និងការអភិវឌ្ឍលើគ្រប់វិស័យផងដែរ។ ក្នុងឱកាសនោះដែរលោកស្នងការបានចែកវត្ថុអនុស្សាវរីយ៍ ព្រមទាំងថវិការផងដែរ៕ ដោយ ៖ កូវ ប៊ុនហេង