ចំនួនអ្នកស្លាប់ដោយសារកូរ៉ូណានៅចិនកើនដល់៣.១៥៨នាក់
ប៉េកាំង ៖ យោងតាមគណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិនបានអោយដឹងចំនួនអ្នកស្លាប់ដោយសារវិរុសកូរ៉ូណាថ្មីឬ COVID-១៩ នៅទូទាំងប្រទសចិនបានកើនឡើងដល់៣.១៥៨ នាក់ហើយ ខណៈចំនួនអ្នកឆ្លងសរុបបានកើនដល់៨០.៧៧៨ នាក់។ នេះបើតាមប្រភពពី CGTN។
របាយការណ៍ដដែលបានបញ្ជាក់ថា ពេញមួយថ្ងៃម្សិលមិញ មានអ្នកឆ្លងថ្មីនៃ COVID-១៩ ចំនួន២៤ករណីបន្ថែមទៀត និងមនុស្សចំនួនស្លាប់២២ នាក់បន្ថែមទៀត។
នៅថ្ងៃដដែលអាជ្ញាធរសុខាភិបាលចិនបាននិយាយថាអ្នកជំងឺ១.៥៧៨ នាក់ត្រូវបានអនុញ្ញាតិឲ្យចេញពីមន្ទីរពេទ្យដោយនាំឲ្យចំនួនអ្នកជាសេះស្ប់យសរុបកើនដល់ ៦១.៤៧៥ នាក់នៅទូទាំងប្រទសចិន៕