បន្ទាយមានជ័យ ៖ អំណោយជាគ្រឿងឧបភោគបរិភោគ ជាច្រើនត្រូវបាន ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ ពាំនាំផ្តល់ជូនដល់ មណ្ឌលអប់រំស្តានីតិសម្បទា ផ្តាច់សារធាតុញៀន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។
ការនាំអំណោយនេះធ្វើឡើង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក គង់ រិទ្ធា ប្រធានចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ ។
លោក គង់ រិទ្ធា ប្រធានចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជាស្មារតីចូលរួមចំណែក ក្នុងការលុបបំបាត់គ្រឿងញៀន និងដោយមានការចង្អុលបង្ហាញពីលោក ចៅ ជីអាន ប្រធានចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ ទើបចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្រុងប៉ោយប៉ែតរបស់លោក ធ្វើការគៀគរសប្បុរសជន ចូលរួមឧបត្ថម្ភ ជាថវិកា និងសម្ភារៈ យកចែកជូនមណ្ឌលអប់រំស្តានីតិសម្បទា ផ្តាច់សារធាតុញៀន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនាពេលនេះ ។
លោកថា អំណោយដែលត្រូវបាន ផ្តល់ជូនមណ្ឌលអប់រំស្តានីតិសម្បទា ផ្តាច់សារធាតុញៀន នាឱកាសនេះ រួមមាន ៖ -អង្ករ(២៥គីឡូក្រាម)ចំនួន១០០ការ៉ុង -មីចំនួន១០០កេស -ទឹកត្រីចំនួន១០០យួរ -ត្រីខចំនួន១០០យួរ -ទឹកស៊ីអ៊ីវ ចំនួន១០០យួរ -អំបិលចំនួន១០០កញ្ចប់ -ស្ករចំនួន១០០គីឡូក្រាម -ឆៃប៉ូវចំនួន១០០កញ្ចប់ -កូកាកូឡា ចំនួន៨កេស -នំសាំងវិចចំនួន៣៥០កញ្ចប់ផងដែរ ។
ក្នុងនោះដែរលោក គង់ រិទ្ធា ក៏បានផ្តាំផ្ញើដល់ បណ្តាយុវជនដែលកំពុងផ្តាច់សារធាតុញៀន ពេលចេញទៅវិញ ត្រូវខ្លួនជាមនុស្សល្អ ពលរដ្ឋល្អ ជាពិសេសមិនត្រូវត្រឡប់ទៅប្រើប្រាស់ ឬជួញដូរគ្រឿងញៀនទៀតឡើយ ព្រោះវាជាអំពើដែលសង្គមស្អប់ខ្ពើម ម្យ៉ាងទៀតវានឹងបំផ្លាញខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង៕