លោក ត្រាំ ប្រកាសផ្អាកការធ្វើដំណើរទៅអឺរ៉ុប ដោយសារការរាតត្បាត COVID-19
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 March, 2020 ក+ ក-

អាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសលុបចោលការធ្វើដំណើរថ្មីៗនៅអឺរ៉ុបក្នុងគោលបំណងដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុស COVID-19 ដែលស្ថានភាពធ្ងន់ធ្ងរឡើងនៅបណ្តាប្រទេសអ៊ីរ៉ុប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃពុធ លោក ត្រាំ បាននិយាយថា រាល់ការធ្វើដំណើរមកពីអឺរ៉ុបនឹងត្រូវផ្អាករយៈពេល៣០ថ្ងៃខាងមុខ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ការផ្អាកខាងលើនេះនឹងមិនត្រូវដាក់ចំពោះអង់គ្លេសនោះឡើយ ខណៈដែលបច្ចុប្បន្ននៅអង់គ្លេសមានករណីឆ្លង COVID-19 សរុប ៤៦០ករណី។ លោកបានបន្ថែមថា “ ច្បាប់ថ្មីនឹងចូលជាធរមាននៅថ្ងៃសុក្រនៅពាក់កណ្តាលអធ្រាត្រ” ។

សូមជម្រាបថា នៅទូទាំងសហរដ្ឋអាមេរិកមានករណីឆ្លងវីរុស COVID-19 ចំនួន ១,១៣៥ ករណី ដោយមានអ្នកស្លាប់ចំនួន៣៨នាក់៕