អាជ្ញាធរ​អំពាវនាវ​ឲ្យ​អ្នក​ប៊ូល​ឌី​ង​ប្រុងប្រយ័ត្ន​ឬ​ចាកចេញ​ជា​បណ្តោះ អាសន្ន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 July, 2015 ក+ ក-

ភ្នំ​ពេ​ញ៖​អាជ្ញាធរ​សង្កាត់​ទន្លេបាសាក់​កាលពី​ថ្ងៃទី​០១​ខែកក្កដា កន្លងមកនេះ បាន​សេចក្តីជូនដំណឹង​មួយ​ដោយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​រស់នៅ​អគារ​ប៊ូល​ឌី​ង​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ការរស់នៅ​លើ ឬ​គួរ​ចាកចេញ​ជា​បណ្តោះអាសន្ន ព្រោះ​ផ្នែក​ជំនាញ​បាន​ចាត់ទុកថា​អគារ​នេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​។​

​សេចក្តីជូនដំណឹង​ធ្វើឡើង​បន្ទាប់ពី មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី បាន​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​អគារ​ប៊ូ​ឌី​ង​នេះ​នាពេល​កន្លងមក​។ សេចក្តីជូនដំណឹង​បន្តថា​៖« គ្រួសារ​នីមួយៗ​បាន​ជួសជុល​និង​សាងសង់​បន្ថែម​ទម្ងន់​លើ​បន្ទុក​អគារ ចាស់​ដែល​ខ្លួន​កំពុង​រស់នៅ ដោយ​គ្មាន​លិខិតអនុញ្ញាត​និង​គ្មាន​ការថែទាំ​ឲ្យ​បានល្អ​ផង​ល្អ​ផង​នោះ​។ សេចក្តីជូនដំណឹង​បញ្ជាក់ថា​៖«​សព្វថ្ងៃ​អគារ​មាន​សភាព​ទ្រុឌទ្រោម គួរ​ឲ្យ​ព្រួយ​បារ​ម្មណ៍​»​។

​ចៅសង្កាត់​ទន្លេបាសាក់ លោក ខាត់ ណា​រិ​ទ្ធ បានបញ្ជាក់​ក្នុង​សេចក្តី​ជូន​ដ​ដំណឹង​ថា​៖«​ដើម្បី​ជៀស​វា ង​គ្រោះថ្នាក់​ជាយថាហេតុ​ដែល​កើតមានឡើង​ដោយសារ​ការបាក់​ស្រុត​ដួ ល​រលំ​នៃ​អគារ​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុងស្នាក់នៅ​លើ​អគារ​ខាងលើនេះ​ឲ្យ​មានការ​ប្រុង​ប្រ យ័​ត្ន​ក្នុងកា​រស់នៅ​របស់ខ្លួន​ឬ​ចាក​ចេញពី​អគារ​នេះ​បណ្តោះអាសន្ន​សិន​»​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៤ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ធ្លាប់បាន​លើកឡើងថា​អគារ​ប៊ូល​ឌី​ង មាន​វ័យ​ចំណាស់ និង​សភាព​ទ្រុឌទ្រោម ហើយ​អំពាវនាវ​ឲ្យ​មានការ​កម្ទេចចោល ដោយសារ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​ដែល​កំពុង​រស់នៅ​ទីនោះ​។ លោក​ក៏បាន​លើកឡើង​ពី​ការចរចា​ដោយមាន​គម្រោង​ផ្លាស់​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​តំបន់​ជ្រោយចង្វា​វិញ​៕​

nmkdgp