ចំនួនអ្នកឆ្លង COVID-19 នៅកូរ៉េខាងត្បូងកើនដល់៧.៩៧៩ នាក់
សេអ៊ូល ៖ មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ (KCDC) បានឲ្យដឹងថានៅព្រឹកនេះថា ចំនួនអ្នកឆ្លងវិរុសកូរ៉ូណាថ្មីឬ COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់៧.៩៧៩ នាក់ហើយ បន្ទាប់ពីបានរកឃើញមនុស្ស១១០នាក់បន្ថែមទៀតបានផ្ទុកជំងឺ COVID-19។ នេះបើយោងតាមសារព័ត៌មាន CGTN ។
អាជ្ញាធរកូរ៉េខាងត្បូងបានឲ្យដឹងថា រហូតមកដល់ពេលនេះមនុស្សចំនួន ៦៧ នាក់បានស្លាប់ដោយសារវីរុសកូរ៉ូណានៅក្នុងប្រទេសនេះដែលភាគច្រើនជាមនុស្សវ័យចំណាស់។ KCDC បានបញ្ជាក់ថា មកដល់ពេលនេះមានមនុស្សរុបចំនួន១៧៧នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីជាសេះស្បើយ៕