កម្ពុជា សម្រេចបិទមិនឱ្យនាវាអ្នកដំណើរបរទេសចូលចតឡើយ
ភ្នំពេញ ៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានសម្រេចផ្អាការអនុញ្ញាតចូលនៃនាវាដឹកអ្នកដំណើរ ឬអ្នកទេសចរ ចូលមកក្នុងកម្ពុជាពីថ្ងៃទី១៣ មីនា ឆ្នាំ២០២០ រហូតដល់មានការសម្រេចជាថ្មី។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ។
គោលបំណងនៃការផ្អាកខាងលើនេះ គឺដោយមានការចាំបាច់ក្នុងការបង្ការការីករាលនៃជំងឺ COVID-19 ពីអ្នកដំណើរបរទេស ដែលធ្វើដំណើរតាមនាវា៕