ជនជាតិ​វៀតណាម​២៦នាក់ ​ត្រូវបាន​ ឃាត់ខ្លួន​នៅ​ខេត្តកោះកុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 July, 2015 ក+ ក-

​កោះកុង ៖ ប៉ូលិសអន្តោប្រវេសន៍​ខេត្ត កោះកុង ​កាលពី​ម្សិលមិញបាន​ចុះ​ធ្វើ​រដ្ឋបាល​ឃាត់ខ្លួនជនជាតិ​វៀតណាម ២៦ នាក់​ដែល​ស្នាក់នៅ និង​នេសាទ​ខុសច្បាប់​នៅលើ​កោះ​សេ្ត​ច ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ​។​

លោក ង៉ែ​ន ម៉ា​រ៉ា ប្រធានការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការ​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ប៉ូលិសអន្តោប្រវេសន៍​បាន​ឃាត់ខ្លួនជនជាតិ​វៀតណាម​ទាំង ២៦ នាក់​នោះ ហើយ​ពួកគេ​សុទ្ធតែ​ប្រុស​និង​គ្មាន​ឯកសារ​ចំនួន ២៥ នាក់​។​

​លោក ម៉ា​រ៉ា បាន​ឲ្យ​ដឹងថា ជនជាតិ​វៀតណាម​ទាំងអស់នោះ បាន​ចូល​តាម​សមុទ្រ​កោះត្រល់ ដោយ​ខុសច្បាប់​។​

​លោក ម៉ា​រ៉ា បាន​មានប្រសាសន៍ថា​៖ «​យើង​ឃាត់​នៅលើ​ទូក​តែម្តង ពេល​ចូលមក​នេសាទ​ក្នុង​ទឹកដី​កម្ពុជា ហើយ​ស្នាក់នៅ​ខុសច្បាប់​នៅលើ​កោះ​ស្តេច​យើង​»​។​
​លោក​បាន​បន្តថា ប៉ូលិស​បាន​ឃាត់​ទូក​ចំនួន ០៧ គ្រឿង​របស់​ជនជាតិ​វៀតណាម​ទាំងនោះ​ផងដែរ​។​

​ជាមួយគ្នានេះដែរ​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​យុទ្ធនាការ​រដ្ឋបាល​រប​ស់​អាជ្ញាធរ​ខេត្តកោះកុង​ក៏បាន​ចាប់​វៀតណាម ១៣ នាក់​ផ្សេងទៀត នៅ​ស្រុក​មណ្ឌលសីមា​ដែល​ជនជាតិ​វៀតណាម​ទាំងនោះ​រស់នៅ​ខុសច្បាប់​។​

បច្ចុប្បន្ន​ជនជាតិ​វៀតណាម​ទាំង ២៦ នាក់ ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីសាគរ បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​
​លោក អ៊ិន គង់​ជិត មន្ត្រី​សម្របសម្រួល​សមាគម​សិ​ទ្ធិ​មនុស្ស​លីកាដូ ខេត្តកោះកុង​បាន​និយាយថា សង្គម​ស៊ីវិល​អបអរសាទរ​ចំពោះ​ចំណាត់​ការចុះ​ធ្វើ​រដ្ឋបាល​របស់​អាជ្ញាធ​រ​ចាប់​ជនជាតិ​វៀតណាម​ដែល​រស់នៅ​ខុសច្បាប់​នៅលើ​ទឹកដី​ខេត្តកោះកុង ពីព្រោះ​បច្ចុប្បន្ននេះ​វៀតណាម​ច្រើនណាស់​បាន​ឆ្លងដែន​ខុសច្បាប់​តាមរយៈ​ការនេសាទ​ខុសច្បាប់​ចូលមក​និង​ប្រកបមុខរបរ​នៅ​លើដី​កម្ពុជា​។​

​លោក អ៊ិន គង់​ជិត បាន​បន្តថា​៖ «​យើង​រីករាយ​នៅពេល​សមត្ថកិច្ច​ចុះ​ធ្វើ​រដ្ឋបាល​ចាប់​ជនជាតិ​វៀតណាម តែ​យើង​ជឿថា មិនមាន ជនជាតិ​វៀតណាម​] ត្រឹមតែ ៣០ នាក់​ជាង​នោះទេ គឺ​នៅមាន​ច្រើន​ទៀត​ច្រើនណាស់​ដែល​វៀតណាម​ឆ្លងដែន​តាម​សមុទ្រ​ចូល​ដី​ខ្មែរ​ខុសច្បាប់​មក​នេសាទ មក​ធ្វើ​ការរកស៊ី​ជាដើម ធ្វើ​ដូចជា​ពលរដ្ឋ​ខ្មែរ​អ៊ិ​ចឹ​ង​»៕ដោយ៖អ៊ួង វរិន្ទ

cxza

nbhga
mnjuywa