គ្រប់វត្តអារាមនឹងទូងស្គរសូធ្យព្រះធម៌នៅថ្ងៃទី២៣ ខែមីនា ដើម្បីកម្ចាត់គ្រោះចង្រៃបង្កដោយ COVID-19
ភ្នំពេញ ៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាចេញប្រកាសដោយអំពាវនាវដល់ព្រះមេគុណ ព្រះគ្រូអនុគុណ ព្រះចៅអធិការគ្រប់វត្ត និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទូទាំង ប្រទេសទូងស្គរឲ្យបានគ្រប់គ្នាៗ និងប្រកាសសូធ្យព្រះធម៌មានរតនសុក្ការម្ភៈនិងរតនសូត្រជាដើមឲ្យបានកងរំពងគ្រប់វត្តអារាមនាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅវេលាម៉ោង៣,០០នាទីរសៀលខាងមុខ។
សូមអានប្រកាសទាំងស្រុងដូចខាងក្រោម ៖