នាង សា​សា ៖ ប្ដឹង​លោក សុខ ប៊ុន មិន​ទាមទារ​សំណង​អ្វីមួយ​រៀល​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 July, 2015 ក+ ក-

ភ្នំពេញ​៖​នាង ឯក សុជាតា ហៅ​សា​សា នៅ​ព្រឹក​ថ្ងៃទី​១៧​នេះ បានប្រកាស​បញ្ជាក់​ជំហរ​ថា​រឿងក្ដី​ដែល​នាង​ប្ដឹងផ្ដល់​លោក សុខ ប៊ុន គឺ​ពុំមាន​ទារ​សំណង​អ្វីមួយ​រៀល​ឡើយ សូម្បីតែ​ការពិភាក្សា​ជាមួយ​ក្រុមគ្រួសារ​ថា​ត្រូវ​ទារ​ប៉ុន្មាន​នោះ​ក៏ គ្មាន​ដែរ គឺ​សូម​ស្នើឱ្យ​តុលាការ​ផ្តន្ទាទោស លោក សុខ ប៊ុន ទៅតាម​ផ្លូវច្បាប់ តែប៉ុណ្ណោះ ។​

​នាង សា​សា បានធ្វើ​សន្និសីទកាសែត​ខ្លី​មួយ ជាមួយ​អ្នកកាសែត​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​១០:៥៥​នាទី ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៥​នេះ ប​ន្ចា​ប់​ពី​តុលាការ​បានបញ្ចប់​ការសាកសួរ​យក​ចម្លើយ តុលាការ ។​

ប្រភពព័ត៌មានក្រៅរបងតុលាការបានបង្ហើបឲ្យដឹងថា ប៉ុន្មានថ្ងៃចុង ក្រោយនេះ មានលោកឧត្តមសេនីយ៍ផ្កាយ២ម្នាក់បានលួចរត់ការសំណុំរឿង បណ្តឹងឧកញ៉ា សុខ ប៊ុន ដោយស្ងាត់ៗ ។មជ្ឈដ្ឋានខ្លះបានគិតថា ទំនងជាមានលោកផ្កាយ២នោះរត់ការមែន ទើបថ្ងៃនេះ នាង​សាសា ប្រកាស នៅចពោះមុខអ្នកកាសែតមុខខ្លោងទ្វារតុលាការថា ក្នុងបណ្តឹង របស់នាង ៗមិនទាមទារប្រាក់មួយរៀលទេ ផ្ទុយពីប៉ុន្មានថ្ងៃមុនដែលនាង ប្រកាសទារសំណងចំនួន៥លានដុល្លារ។

​សា​សា បានបញ្ជាក់​ទៀតថា កញ្ញា​នឹង​ចេញទៅ​ព្យាបាល​របួស​នៅក្រៅ​ប្រទេស​ទៀត ដោយសារ​ការ​វាយតប់​ពី​សំណាក់​លោក សុខ ប៊ុន​នោះ បណ្ដាល​ឲ្យ​ភ្នែក​មួយចំនួនទៀត មើល​មិនសូវ​ឃើញច្បាស់​នោះទេ និង​ហ៊ឹង​ត្រចៀក​មួយ​ចំហៀង​ទៀតផង ៕mkjhp