ក្នុងមួយថ្ងៃមានមនុស្ស៤៧៥ស្លាប់នៅទូទាំងប្រទេសអ៊ីតាលី ដោយសារកូរ៉ូណា
អ៊ីតាលី ៖ អាជ្ញាធរអ៊ីតាលីបានរាយការណ៍នៅព្រឹកនេះថា ចំនួនអ្នកស្លាប់ដោយសាររោគរាតត្បាត Covid-19 ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយបានសម្លាប់មនុស្ស ៤៧៥នាក់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនដល់ ២.៩៧៨នាក់។ នេះបើយោងតាមប្រភពពី CGTN។
យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់អាជ្ញាធរអ៊ីតាលីបានឲ្យដឹងថា ការកើនឡើងនៃការស្លាប់ប្រចាំថ្ងៃនេះគឺជាតួលេខធំបំផុត ចាប់តាំងពីប្រទេសអ៊ីតាលីបានរាយការណ៍ពីករណីដំបូងនៃជំងឺដ៏សាហាវនេះកាលពីខែមុន។
តាមរយៈនេះដែលព័ត៌មានរ៉យទ័រ បានបង្ហាញទិន្នន័យផ្លូវការថាមនុស្សលើសពី៣០.០០០នាក់ត្រូវបានគេអះអាងថាមានផ្ទុកវីរុសនេះនៅក្នុងប្រទេសអ៊ីតាលីដែលជាចំនួនខ្ពស់បំផុតនៅខាងក្រៅប្រទេសចិនដែលវីរុសនេះបានលេចចេញដំបូង៕