សន្តិសុខឯកជនម្នាក់ត្រូវជនមិនស្គាល់អត្តសញ្ញាណចាក់សម្លាប់
ភ្នំពេញ ៖ សន្តិសុខឯកជនម្នាក់បានស្លាប់បន្ទាប់ពីត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានមកចាក់សម្លាប់នៅមុខធនាគារភ្នំពេញពាណិជ្ជ (PPCBand) កន្លែងជនរងគ្រោះធ្វើការ ហើយឃាតករបានរត់គេចខ្លួនបាត់។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ ស្ថិតនៅតាមបណ្តោយផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។
ពាក់ព័ន្ធករណីខាងលើនេះដែរ សមត្ថកិច្ចមិនទាន់សន្និដ្ឋានថា ជាករណីជម្លោះបង្ករបួសស្នាម ឬហិង្សាគំនុំគំគួននៅឡើយទេ៕