ច្រកអន្តរជាតិកម្ពុជា ថៃ អូរស្មាច់-ឆងចម បិទបណ្តោះអាស្នលើកលែងការដឹកជញ្ជូនបម្រើវិស័យពាណិជ្ជកម្ម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 March, 2020 ក+ ក-

 

កោះកុង ÷ ការប្រកាសបិទមិនអោយធ្វើដំណើរឆ្លងកាត់ជាបណ្តោះច្រកអន្តរជាតិអូរស្មាច់ បាន ធ្វើឡើង ដោយឯកភាពរវាងអាជ្ញាធរខេត្តនៃប្រទេសទាំងពីរដើម្បីជួបសម្របសម្រួលគ្នា ទៅវិញ ទៅមក ។ ការប្រកាសបិទនេះ បានធើវឡើងនៅវេលាម៉ោង ៨ ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ដោយភាគីខាងកម្ពុជា ដឹកនាំដោយលោក ប៉ែន កុសល្យ អភិបាលខេត្ត ឧត្ដរមានជ័យ និងភាគីថៃ លោក កៃសន កងឆ្លាត អភិបាលខេត្តសុរិន្ទ នាបរិវេណមាត់ ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់-ឆងចម ស្ថិតសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមាន ជ័យ ទល់នឹងស្រុកកាប់ឈើ ខេត្តសុរិន្ទ ប្រទេសថៃ។

ក្នុងកិច្ចជួបប្រជុំរវាងអាជ្ញាធរខេត្តទាំងពីរនេះ បានឯកភាពគ្នាប្រកាសបិទច្រកទ្វារអន្តរជាតិ ព្រំដែនអូរស្មាច់ បណ្តោះអាសន្នចងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមិនអនុញ្ញាត អោយពលរដ្ឋនៃប្រទេសទាំងពីរ ធ្វើដំណើរឆ្លងកាត់នោះឡើយ។ ហើយខាងភាគីថៃ ហាម មិនអោយពលរដ្ឋខ្មែរឆ្លងដែនទៅធ្វើការនៅប្រទេសថៃនោះទេ ប៉ុន្តែអនុញ្ញាតឲ្យពលរដ្ឋ ខ្មែរដែលធ្វើការនៅថៃ អាចធ្វើដំណើរវិលមកកម្ពុជាវិញបាន។ ដោយឡែកនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ នេះ ប្រជាពលរដ្ឋប្រទេសទាំងពីរ អាចធ្វើដំណើរជាធម្មតាដដែល។

ក្នុងនោះដែរភាគីទាំងពីរក៏បានឯកភាពគ្នាបិទបណ្តោះអាសន្ន ទៅតាមកិច្ចព្រមព្រាងមួយ មាន ដូចជា ៖ ១- ឯកភាពរួមសហការណ៍គ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឆ្លង ដែន។ ២-សម្របសម្រួលការឆ្លងដែនដល់អ្នកជំងឺសង្រ្គោះបន្ទាន់ លើកលែងតែ ជំងឺកូវីដ-១៩ ។ ៣-សហការ និងសម្របសម្រួលដល់ការឆ្លងដែនចេញ ចូលទំនិញមានលក្ខណៈ ពាណិជ្ជកម្ម និងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវនៃប្រទេសទាំងពីរ ៤-បន្តទំនាក់ទំ នង និងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកជាប់ជាប្រចាំ ៕