កម្ពុជា រកឃើញថ្មី” កូវីដ១៩ “លើទេសចរបារាំង ២៩នាក់ និងខ្មែរ ២នាក់
ខេត្តព្រះសីហនុ ÷ ក្រសួងសុខាភិបាល នៅថ្ងៃនេះបានប្រកាសពីការរកឃើញអ្នកឆ្លងករណីកូវីដ-១៩ ចំនួន៣១នាក់ទៀតនៅខេត្តព្រះសីហនុ ដែលនាំឱ្យអ្នកឆ្លងវីរុសនេះនៅកម្ពុជាកើនដល់ ៨៤ករណី។
នៅយប់ថ្ងៃទី២២ ខែមីនា នេះ ក្រសួងសុខាភិបាលរកឃើញករណីលាក់ទុកមេរោគ covid19 ថ្មីចំនួន ៣១នាក់នៅលើបុរសជនជាតិបារាំង ។ ក្នុងចំណោមអ្នកទាំង ៣១នាក់នោះ មានទេសចរជនជាតិបារាំង២៩នាក់ និងមគ្គុទេសទេសចររបស់ពួកគាត់ជាជនជាតិខ្មែរ ចំនួន ២នាក់។ ក្រសួងបញ្ជាក់ថា ការធ្វើតេស្តបានរកឃើញនៅថ្ងៃទី២១ ខែមីនា បច្ចុប្បន្ន ពួកគាត់ទាំងនោះត្រូវបានដាក់ព្យាបាលដាច់ដោយឡែកនៅបន្ទប់សណ្ឋាគារមួយ។
ក្រសួងសុខាភិបាល បញ្ជាក់ថា ខ្លួនបាននិងកំពុងតាមដានអ្នកប៉ះពាល់ជាមួយអ្នកឆ្លង កូវីដ-១៩ ទាំងនោះបន្តទៀត៕