ស្វាយរៀង ÷ ជនជាតិចិនចំនួន ១៧៤នាក់ ក្នុងនោះស្រីចំនួន៣៧នាក់ ដែលត្រូវបានសមត្ថកិច្ចចម្រុះក្រុងបាវិតឃាត់ និងរៀបចំឲ្យនៅដោយឡែ កកា លពីយប់ថ្ងៃទី២៤ ខែមីនា ម្សិលមិញនេះ មិនទាន់រកឃើញរោគសញ្ញានៃការឆ្លងវីរុសកូវីដ១៩ ទេ។ នេះបើតាមបញ្ជាក់រប់លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះ ។
លោក លឹម សៀងហេង អភិបាលក្រុងបាវិត បាបានប្រាប់ថា នៅយប់ថ្ងៃ២៤ ខែមីនា ឆ្នាំ២០២០ ថា ជនជាតិទាំងនោះ បានធ្វើដំណើរតាមរថយន្តក្រុង ពីភ្នំពេញ ទៅចុះនៅចំណុចខាងមុខសណ្ឋាគារនិងកាស៊ីណូ ជិតច្រកទ្វារព្រំដែនអន្តរជាតិបាវិត កាលពីវេលាម៉ោង ៧និង១០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅក្រុងបាវិត ខេត្តស្វាយរៀង។
លោកថា រហូតដល់ម៉ោង ១៧ល្ងាចថ្ងៃទី២៥ ខែមីនា នេះ នៅមិនទាន់សម្រេចថា យកជនជាតិចិនទាំងនោះទៅដាក់នៅកន្លែងណានៅឡើយទេ គឺឲ្យពួកគាត់នៅដាច់ដោយឡែកសិន កំពុងរង់ចាំលទ្ធផលរបស់ក្រុមចត្តាឡីស័ក៕