ភ្នំពេញ ៖ យោងតាមក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គិតត្រឹមយប់ ថ្ងៃទី ២៥ មីនា ២០២០ កម្ពុជារកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៥នាក់បន្ថែមទៀត (បារាំង២ ខ្មែរ៣) សរុបទាំងអស់មានចំនួន៩៦ករណី ប៉ុន្តែអ្វីដែលជាជោគជ័យរបស់ក្រុមគ្រូពេទ្យកម្ពុជានោះគឺថា ចំនួនអ្នកជំងឺកូវីដ១៩ ដែលត្រូវបានព្យាបាលឱ្យជាសះស្បើយមានរហូតដល់១០នាក់ហើយ គិតត្រឹមយប់ថ្ងៃទី២៥ ខែមីនានេះ ក្នុងនោះមានជនជាតិខ្មែរ៨នាក់ និងជនបរទេស២នាក់។
ក្នុងនេះកម្ពុជាមាន ១៣ រាជធានីខេត្តដែលមានអ្នកកើតជំងឺកូវីដ១៩ រួមមាន ៖
១. រាជធានីភ្នំពេញ មានចំនួន ១៣នាក់ អ្នកជាសះស្បើយ ៣នាក់
២. ខេត្តព្រះសីហនុ មានចំនួន ៣៦នាក់ អ្នកជាសះស្បើយ ១នាក់
៣. ខេត្តសៀមរាប មានចំនួន ៣នាក់ អ្នកជាសះស្បើយ គ្មាន
៤. ខេត្តកំពង់ចាម មានចំនួន ១៥នាក់ អ្នកជាសះស្បើយ គ្មាន
៥. ខេត្តបាត់ដំបង មានចំនួន ៨នាក់ អ្នកជាសះស្បើយ ២នាក់
៦. ខេត្តព្រះវិហារ មានចំនួន ២នាក់ អ្នកជាសះស្បើយ គ្មាន
៧. ខេត្តបន្ទាយមានជ័យ មានចំនួន ២នាក់ អ្នកជាសះស្បើយ គ្មាន
៨. ខេត្តកំពង់ឆ្នាំង មានចំនួន ៣នាក់ អ្នកជាសះស្បើយ គ្មាន
៩. ខេត្តកំពត់ មានចំនួន ២នាក់ អ្នកជាសះស្បើយ គ្មាន
១០. ខេត្តត្បូងឃ្មុំ មានចំនួន ៤នាក់ អ្នកជាសះស្បើយ ៣នាក់
១១. ខេត្តកែប មានចំនួន ៤នាក់ ជាសះស្បើយ គ្មាន
១២. ខេត្តកោះកុង មានចំនួន ២នាក់ អ្នកជាសះស្បើយ គ្មាន
១៣. ខេត្តកណ្ដាល មានចំនួន ២នាក់ អ្នកជាសះស្បើយ គ្មាន។
ជាមួយគ្នានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងក៏បានបញ្ជាក់ថាកម្ពុជា ពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនឹងអាចកើតមានឡើង៕