សម្ដេច ស ខេង ព្រមានពីការដាក់ប្រទេសក្នុងគ្រាអាសន្ន បើចំនួនអ្នកឆ្លង COVID-19 បន្ដកើនឡើង
ខេត្តបាត់ដំបង ៖ ឧបនាយករដ្ឋមន្ត្រីកម្ពុជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេច ស ខេង កាលពីរសៀលម្សិលមិញបានផ្តល់បទសម្ភាសន៍ខ្លីមួយជាមួយអ្នកសារព័ត៌មាន នៅខេត្តបាត់ដំបង ក្រោយជំនួបសំណេះសំណាលជាមួយមន្ដ្រីរាជការ ដោយសម្តេចមានប្រសាសន៍ថា ប្រសិនបើចំនួនអ្នកឆ្លងជំងឺ COVID-19 នៅតែបន្ដកើនឡើង ជៀសមិនផុតពីការដាក់ប្រទេសកម្ពុជា ក្នុងគ្រាអាសន្ននោះទេ។
ប៉ុន្តែសម្តេច បានបញ្ជាក់ថា តាមក្នុងស្ថានភាពបច្ចុប្បន្នក្នុងកម្រិតប៉ុណ្ណឹង ប្រហែលជាមិនទាន់មាននោះទេ ក្នុងការដាក់ប្រទេសក្នុងគ្រាអាសន្ន ៕