អ៊ីតាលីមានអ្នកស្លាប់ថ្មីដោយសារ Covid-19 ចំនួន៩៦៩នាក់ សរុបកើនដល់៩១៣៤នាក់
រ៉ូម ៖ សារព័ត៌មាន Sky News រាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 ប្រចាំថ្ងៃ នៅក្នុងប្រទេសអ៊ីតាលី នៅតែធ្ងន់ធ្ងរដោយក្នុងថ្ងៃសុក្រមនុស្សស្លាប់រហូតដល់៩៦៩នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ ៩១៣៤នាក់។
អត្រាស្លាប់នេះខ្ពស់នេះរួមមានប៉ុន្មានជាប់គ្នា ៖ ថ្ងៃច័ន្ទសប្តាហ៍នេះស្លាប់ ៦០២នាក់, ថ្ងៃអង្គារស្លាប់៧៤៣នាក់, ថ្ងៃពុធស្លាប់៦៨៣នាក់, ថ្ងៃព្រហស្បត្តិ៍៦៦២នាក់។
គិតត្រឹមយប់ថ្ងៃទី២៧ ខែមីនានេះ អ៊ីតាលីមានករណីឆ្លងសរុប ៨៦៤៩៨ករណី៕