ជំងឺ ពិសធ្យូង ស៊ីសាច់​ជើង​ស្ត្រី​ម្នាក់​អស់​មួយ​ចំហៀង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 July, 2015 ក+ ក-

​ភ្នំពេញ​៖ ជំងឺ «​ពិសធ្យូង​» បាន​ស៊ី​អស់ សាច់​ជើងឆ្វេង​ម្ខាង​របស់​ស្ត្រី​ម្នាក់​នៅ សល់តែ​ឆ្អឹងក្នុង​រយៈពេល​តែ​២​ខែ​ប៉ុណ្ណោះ​មិន​ព្យាបាល​ឲ្យ​ជាសះស្បើយ​បានឡើយ ដែល​តម្រូវ​ឲ្យ​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​សម្រេច​ធ្វើការ​វះកាត់​ដើម្បី​សង្គ្រោះ​ជីវិត​។​

​សាច់ញាតិ​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា អ្នកជំងឺ​ត្រូវបាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា រៀបចំ​ចាត់ចែង​ឲ្យ​ក្រុមគ្រូពេទ្យ និង​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ បញ្ជូន​មកកាន់​មន្ទីរពេទ្យ​កាល់ម៉ែត ហើយ​រាល់​ការចំណាយ​ទាំងអស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជា​អ្នកទទួលខុសត្រូវ ។​

​ប្រភពព័ត៌មាន​បាន​រាយ​ការណ៍​ថា ស្ត្រី​កើត​ជំងឺ ពិសធ្យូង ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាលម៉ែត​នេះ មានឈ្មោះ ស្រេង ស្រី​អាង អាយុ​៤០​ឆ្នាំ មាន​ស្វាមី​ឈ្មោះ សុខ ស្រ៊ៀ​ង មានកូន​ពីរ​នាក់​ក្នុងបន្ទុក មានមុខរ​បរជា​កម្ម​ករ​សំណង់ រស់នៅ​ភូមិ​កំ​រ៉ែ​ង ឃុំ​ជីគរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។​

​ប្រភព​បន្តថា ស្ត្រី​កើត​ជំងឺ ពិសធ្យូង ត្រូវបាន​ក្រុមគ្រូពេទ្យ​ជំនាញៗ ធ្វើការ​វះកាត់​ទទួលបាន​ដោយ​ជោគជ័យ​ហើយ កាលពី​យប់មិញ ។​ហើយ​នៅ ក្នុង​ពេលនេះ អ្នកជំងឺ​រូបនេះ បាននិងកំពុង​សម្រាក​ព្យាបាល​នៅ​ជា​ន់ទី​៤ បន្ទប់​លេខ ០៨៦០ គ្រែ A ផ្នែក​អគារ​វះកាត់ «​ខ​» នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ។​

​នៅ​ថ្ងៃអាទិត្យ​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា នឹង​ចាត់​ឲ្យ​មន្ត្រី​ខុទ្ទកាល័យ​យក​អំណោយ​ជូន​ដល់​ស្ត្រី​រងគ្រោះ​ដល់​មន្ទីរ​កាល់ម៉ែត​ផងដែរ ៕nmksxzz

vcgfrezz

ស្រ្តីដែលកើតជំងឺ ពិសធ្យួង មុនពេលវះកាត់