រដ្ឋាភិបាលថៃ ប្រកាសហាមឃាត់មិនឱ្យយកលុយព្យាបាលអ្នកជំងឺកូវីដ១៩ដាច់ខាត
បាងកក ៖ រដ្ឋាភិបាលថៃ បានព្រមានមន្ទីរឯកជនហាមមិនឱ្យយកលុយព្យាបាលអ្នកជំងឺកូវីដ១៩ ដាច់ខាត ដោយការចំណាយគឺជាបន្ទុករបស់រដ្ឋាភិបាល។ នេះបើយោងតាមសារព័ត៌មាន Bagkokpost។
ការព្រមាននេះ ត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករដ្ឋាភិបាល «Thai Khu FA» បន្ទាប់ពីមានការត្អួញត្អែរជាច្រើនថា អ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យឯកជន ត្រូវបានតម្រូវឱ្យបង់ថ្លៃព្យាបាល និងសេវាកម្មផ្សេងៗ។ ក្នុងករណីខ្លះ ការព្យាបាលនេះគឺត្រូវចំណាយដល់ ១០ម៉ឺនបាតឯណោះ។
រដ្ឋាភិបាលថៃបន្ថែមថា មន្ទីរពេទ្យឯកជន គួរតែរក្សារបាយការណ៍នៃការព្យាបាល និងសេវាការចំណាយរបស់អ្នកជំងឺ រួចផ្ញើទៅវិក្កយបត្រទៅភ្នាក់ងារពាក់ព័ន្ធដើម្បីទូទាត់៕