នាយករដ្ឋមន្ត្រីកម្ពុជាគ្រោងធ្វើសន្និសីទសារព័ត៌មានពិសេសមួយនៅថ្ងៃស្អែក
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គ្រោងនឹងធ្វើសន្និសីទសារព័ត៌មានពិសេសមួយ នៅវិមានសន្តិភាព ដែលសន្និសីទសារព័ត៌មានពិសេសនេះនឹងចាប់ផ្តើមពីម៉ោង៩,០០នាទីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ស្អែកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានល្បីៗ នៅក្នុងស្រុក ហើយនេះក៏ជាការជូនដំណឹងដល់សាធារណជនផងដែរ។
សន្និសីទសារព័ត៌មានពិសេសនេះធ្វើឡើង ដើម្បីឆ្លើយតបនឹងស្ថានភាពទូទៅនៃជំងឺ COVID-19 នៅកម្ពុជា៕