ព្រះវិហារ ៖ គណៈប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ លោកបណ្ឌិត ឱម យិនទៀង បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនរបស់អង្គភាព មកតំបន់ព្រំដែន នៃទិសទី១ប្រាសាទព្រះវិហារ។លោកឧបត្ថម្ភដល់កងកម្លាំងនៃអង្គភាពដែលកំពុងបំពេញបេសកកម្មការពារទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ជូនអំណោយដើម្បីផ្សារភ្ជាប់នូវសម្ព័ន្ធមេត្រីភាពរវាងសមរភូមិមុខនិងសមរភូមិក្រោយឱ្យនៅតែកៀកជិតនឹងគ្នាក្នុងវេលាមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងត្រូវឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។ដំណើរឆ្ពោះទៅកាន់តំបន់ព្រំដែនរបស់គណៈប្រតិភូអង្គភាពប្រឆាំងអំពើករលួយបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះនៅក្នុងទីបញ្ជាកងពលអន្តរាគមន៍លេខ៣។គណៈប្រតិភូនៅគ្រានោះបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាដល់អង្គភាពទីបញ្ជាការកងពលធំអន្តរគមន៍លេខ៣ រួមមាន ៖ អំបិលសុខភាព ទឹកត្រី ទឹកស៊ីអ៊ីវ ម៉ាស ទឹកក្រូច ស្រាបៀរ។
លោកបណ្ឌិត ឱម យិនទៀង មានប្រសាសន៍ថាកម្លាំងកងពលធំគឺជាកមលាំងស្នលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន និងជាកម្លាំងរក្សាសន្តិសុខសណ្តាប់ធ្នប់សាធារណៈនៅក្នុងសង្គមដ៏ល្អ និងមិនអាចខ្វះបានឡើយ។លោកបានថ្លែងកោតសរសើរ ដល់កម្លាំងប្រដាប់អាវុធទាំងអស់ ពិសេសកម្លាំងកងពលធំនៃទិសទី១ប្រាសាទព្រះវិហារដែលនៅរយៈពេលកន្លងមក៕ ដោយ ÷ កូវ ប៊ុនហេង