ប្រធាន​មន្ទីរ​ការងារ​ជូន​អំណោយ​​ដល់​កងពលតូច​អន្តរាគមន៍​លេខ​៧​តំបន់​ប្រាសាទព្រះវិហារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 April, 2020 ក+ ក-

​​ព្រះវិហារ​ ៖​ លោក​ ហេង​ កូយ​ ប្រធាន​មន្ទីរ​ការងារ​នឹង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តព្រះវិហារ​តំណាង​លោក​ទេសរដ្ឋមន្ត្រី​ អិត​សំហេង ​ក្រសួង​ការងារ​នឹង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០២០​។​លោក​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​នឹង​នាំយក​អំណោយ​ផ្តល់ជូន​ដល់​នាយទាហាន នឹង​ពលទាហាន​នៅក្នុង​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៧​ដែល​ឈ​ជើង​ខ្សែរ​ត្រៀម​ជួរមុខ​ទិស​ទី​១​តំបន់​ប្រាសាទព្រះវិហារ​នាឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​។

​លោក​ ហេង ​កូយ​ ប្រធាន​មន្ទីរ​កា​ងារ​បាន​ពាំនាំ​នៅ​ប្រសាសន៍​ផ្តាំផ្ញើរ​សួរសុខទុក្ខ​ពីរ​លោក​ទេសរដ្ឋមន្ត្រី​អិត​សំហេង​ជូន​ដល់​នាយទាហាន​នឹង​ពលទាហាន​ដែល​តែងតែ​យកចិត្តទុកដាក់​រាល់​ភារកិច្ច​និង​មាន​ឆន្ទៈ​ខ្ពស់​ការពារជាតិ​ការពារ​សន្តិសុខ​ជូន​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​កា​ពារ​រដ្ឋធម្មនុញ​ដែល​ជ្រក​ក្រោម​ម្លប់​អង្គ​ព្រះមហាក្សត្រ​តែមួយ ។​
​លោក​ឧ​ត្ត​ម​សេនី​យ៏​ទោ​ដួង​សំនៀង​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៧​ក៏បាន​ថ្លែង​អំណ​អរគុណ​ដល់​លោក​ទេសរដ្ឋមន្ត្រី​អិត​សំហេង​ដែល​បាន​បង្កើតឱ្យមាន​កាច​ង​ស​ម្ព័​ន​មេត្រីភាព​រវៀង​អង្គភាព​របស់លោក​ជាមួយនឹង​ក្រសួង​កា​ងារ​នឹង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​អំណោយ​ដែល​បាន​យកមកចែក​ដល់​អង្គភាព​កងពលតូច​អន្តរាគមន៍​៧​នាពេលនេះ​មាន​៖​សម្ភារ​គ្រឿង​ឧបភោគបរិភោគ​មួយចំនួនធំ​ថវិការ​៤០​លាន​រៀល​សម្រាប់​កសាង​សាលប្រជុំ​។​ដោយឡែក​សម្រាប់​លោក​មេ​បញ្ជា​ការរង​ក្នុង​ម្នាក់​ទទួលបាន​២០​ម៉ឺន​រៀល​ចំពោះ​នាយទាហាន​និង​ពលទាហាន​ក្នុង​ម្នាក់​ថវិកា​១​ម៉ឺន​រៀល ឃ៊ី​ត​១​កញ្ចប់​៕ ដោយ ៖ កូវ ប៊ុនហេង