ក្រសួងធនធានទឹកចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមេសា
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២០។
ក្រសួងធនធានទឹកបានបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្តសង្កេតឃើញថា ៖ ជ្រលងសម្ពាធ ទាបបង្កើនឥទ្ធិពលមកលើកម្ពុជា ។ ស្ថានភាពបែបនេះ និងតាមការព្យាករនៅក្នុងសប្តាហ៍ទី២ ខែមេសា បណ្តាខេត្តនានា ធាតុអាកាសក្តៅនឹងអាចថមថយចុះមួយកម្រិត ដោយជាទូទៅសីតុណ្ហភាពអតិបរមាមានពី ៣២-៣៧°C៕