កម្ពុជារកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១នាក់បន្ថែមទៀតលើស្រ្តីទេសចរជនជាតិវៀតណាម
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ អំពីការរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន ១នាក់បន្ថែមទៀត ដែលកើតឡើងលើស្រ្តីទេសចរជនជាតិវៀតណាមម្នាក់អាយុ ២៧ឆ្នាំ មកពីប្រទេសវៀតណាម ដោយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ស្រ្តីរូបនេះ បានចេញពីបាវិតទៅវៀតណាម នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ហើយត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។ គាត់មានមិត្តប្រុសជាជនជាតិចិន ដែលបានចាកចេញពីកម្ពុជានៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។
សូមអានបន្ថែមក្នុងសេចក្តីប្រកាសព័ត៌មានខាងក្រោម៖