ព្រះសីហនុ៖សពជនបរទេសម្នាក់ត្រូវ បានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងប្រឡាយទឹកនៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ ម្សិលមិញនេះ ស្ថិតនៅក្នុងភូមិលេខ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុខេត្តព្រសីហនុ។
លោក លុយ ហាំង មេប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤បានបញ្ជាក់ថាអាជ្ញាធរមូលដ្ឋាននៅមិនទាន់ដឹងពីមូលហេតុនៃការស្លាប់ និងអត្តសញ្ញាណរបស់ជនរងគ្រោះនៅឡើយទេ។មន្ត្រីប៉ូលិសបច្ចេកទេសនៃស្នងការខេត្តព្រះសីហនុកំពុងតែពិនិត្យសាកសពតើស្លាប់មកពីមូលហេតុអ្វី ?
សមត្ថកិច្ចបានអះអាងថា សាក្សីដែលបានប្រទះឃើញសាកសពនៅវេលាម៉ោងប្រហែលរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥នេះ។ជនរងគ្រោះ ភេទប្រុស អាយុប្រហែលពី២៥ទៅ៣០ឆ្នាំមិនទាន់ដឹងថា ជាជនជាតិអ្វីទេ។តែក្រោយពេលពិនិត្យសាកសពសមត្ថកិច្ចសន្និដ្ឋានជាបឋមអាចជាអំពើឃាតកម្មព្រោះនៅត្រង់ចំនុច.ក ជនរងគ្រោះមានស្នាមប្រឡាក់ឈាម៕ ដោយ៖អ៊ួង វរិន្ទ