បារាំង ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Olivier Véran បានប្រកាសនៅព្រឹកនេះថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេសបានកើនឡើងដល់៨ ៩១១ នាក់ហើយ បន្ទាប់ពីមានមនុស្សចំនួន ៨៣៣ នាក់បន្ថែមទៀតបានស្លាប់ក្នុងរយៈពេល២៤ម៉ោងកាលពីម្សិលមិញ។ នេះបើយោងតាមប្រភពពី CGTN ។
ប្រទេសបារាំងគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់អាក្រក់បំផុតដោយវីរុសCOVID-19 នៅអឺរ៉ុប បន្ទាប់ពីប្រទេសអ៊ីតាលីនិងអេស្ប៉ាញដែលមានអ្នកស្លាប់ច្រើន។
លោក Véran ថ្លែងនៅក្នុងសុន្ទរកថា“យើងមិនទាន់អាចទប់ស្តាតនៃការរីករាលដាលនៃជំងឺនេះនៅឡើយទេ” ។ COVID-19 បានបន្តរាលដាលពាសពេញពិភពលោកដោយតួលេខអ្នកស្លាប់និងអ្នកឆ្លងមានការកើនឡើងជារៀងរាល់ថ្ងៃ។
សូមជម្រាបថា គិតមកដល់ពេលនេះនៅទូទាំងពិភពលោកមានករណីឆ្លងជាង១,៣លានករណីត្រូវបានគេកត់ត្រាដោយក្នុងនោះមានមនុស្សស្លាប់ជាង ៧២.០០០ នាក់ ខណៈមនុស្សជាង២៧៣.០០០ នាក់បានជាសះស្បើយ៕