វៀតណាមអត់រកឃើញអ្នកជំងឺកូវីដ១៩ រយៈពេល៣ថ្ងៃជាប់ៗគ្នា
វៀតណាម ៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ គឺជាថ្ងៃទី៣ជាប់ៗគ្នាហើយ ដែលវៀតណាម មិនមានករណីកូវីដ១៩ ពោលគឺនៅមានចំនួន ២៤៥នាក់ដដែល ក្នុងនោះមានអ្នកជាសះស្បើយ ៩៥នាក់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Vietnam News។
ជាមួយគ្នានោះ វៀតណាមរំពឹងថា អ្នកជំងឺចំនួន ១៨នាក់បន្ថែមទៀត នឹងជាសះស្បើយនៅថ្ងៃអង្គារនេះ។ ក្នុងចំណោមអ្នកជំងឺទាំង២៤៥នាក់ ក្នុងនោះ មាន១៥៣នាក់ ឬ ៦២,៤% ជាជនជាតិវៀតណាម ដែលត្រឡប់មកពីក្រៅប្រទេស ហើយមាន ៦២នាក់ជាករណីឆ្លងមកពីមន្ទីរពេទ្យ Bach Mai ក្នុងក្រុងហាណូយ៕