នាយករដ្ឋមន្រ្តី ប្រកាសផ្អាកបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរ
ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្អាកបុណ្យចូលឆ្នាំខ្មែរ ដែលនឹងខិតជិតមកដល់ នាពេលខាងមុខនេះ ។
ប៉ុន្តែថវិកាឧបត្ថម្ភ៥០០០០រៀលក្នុងពិធីបុណ្យចូលឆ្នាំនោះនៅរក្សាឧបត្ថម្ភដដែល ។
សម្តេចក៏បានប្រកាសផងដែរថា រាជរដ្ឋាភិបាលនឹងមិនបិទរោងចក្រ ផ្សារ កន្លែងលក់ម្ហូប អាហារជាដើម…. នោះទេ ។
ទាក់ទងនឹងការសម្រេចឲ្យផ្អាកបុណ្យចូលឆ្នាំខ្មែរនោះគឺរក្សាការងារជាធម្មតាក្នុងឱកាស បុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែរាជរដ្ឋាភិបាលនឹងសងថ្ងៃឈប់សម្រាក៥ថ្ងៃឡើងវិញនៅពេលដែលជំងឺ COVID-19 មានសភាពធូរស្រាលឡើងវិញ៕