ភ្នំពេញ៖ ក្រសួងការបរទសកម្ពជានៅថ្ងៃទី២០ កក្កដា នេះបានចេញសេចក្តីប្រកាសព័ត៌មានថា សហព័ន្ធរុស្ស៊ី ក្នុងកិច្ចប្រជុំកំពូល លើកទី១៥ របស់អង្គការសហប្រតិបត្តិការសៀងហៃ ( Shanghai Cooperation Organization-SCO ) ដែលបានប្រព្រឹត្តទៅ នៅទីក្រុងយូហ្វា ( Ufa ) កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ បានសម្រេចជាឯកច្ឆន្ទ ទទួលកម្ពុជា ជាដៃគូសន្ទនារបស់អង្គការនេះ ។
សេចក្តីប្រកាសនេះក៏បានបង្ហាញដែរថា អង្គការសហប្រតិប្តតិការសៀងហៃ មានប្រទេសស្ថាបនិក ចំនួន ៦ រួមមាន៖ ចិន រុស្ស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន និងអូសបេគីស្ថាន ដែលមានទិសដៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការរក្សាសន្តិភាព សន្តិសុខ និងស្ថេរភាពក្នុងតំបន់ ។ល។
សេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពីបានចូលជា “ដៃគូសន្ទនា” ហើយទៅអនាគតកម្ពុជា នឹងទទួលជា “សមាជិកអង្កេតការណ៍” និងសមាជិកពេញសិទ្ធិរបស់អង្គការសហប្រតិបត្តិការសៀងហៃ ៕