COVID-19 ផ្ដាច់ជីវិតមនុស្សជិត២,០០០នាក់ក្នុងមួយថ្ងៃនៅអាមេរិក
វ៉ាស៊ីនតោន ៖ នៅរយៈពេល ២៤ម៉ោងចុងក្រោយនេះ មនុស្សសរុប ១,៩២៥នាក់ទៀត បានបាត់បង់ជីវិត នៅទូទាំងសហរដ្ឋអាមេរិក ដែលជាតួលេខអាក្រក់បំផុតពីរថ្ងៃជាប់ៗគ្នាមកហើយ ធ្វើឲ្យចំនួនមនុស្សស្លាប់សរុប ដោយសារតែជំងឺរាតត្បាតសកល COVID-19 នៅក្នុងប្រទេសមហាអំណាចមួយនេះ កើនឡើងដល់ ១៤,៧៦៦នាក់។ នេះបើយោងតាមគេហទំព័រអន្តរជាតិ Worldometer។
គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកនេះករណីឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក ក៏បានកើនឡើង ៣០,៥៦៧ករណីបន្ថែមទៀតផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងដូចគ្នា ដែលជាហេតុធ្វើឲ្យចំនួនសរុបកើនដល់ ៤៣០,៩០២ករណី ខ្ពស់ជាងគេដាច់ឆ្ងាយតែម្តងពីបណ្តាប្រទេស ដែលកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារ COVID-19 ផ្សេងៗទៀត ខណៈអ្នកជាសះស្បើយវិញមានសរុប ២២,៣៥៦នាក់៕