ថ្ងៃស្អែក រដ្ឋសភានឹងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន
ភ្នំពេញ ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា។
ជាលទ្ធផលអង្គប្រជុំ បានសម្រេចបន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១០ ខែមេសា ស្អែកនេះ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន និងធ្វើការបោះឆ្នោតជ្រើសតាំង ផ្លាស់ប្តូរ សមាជិកគណៈកម្មការជំនាញរដ្ឋសភាមួយចំនួន៕