ភ្នំពេញ៖តុលាការក្រុងភ្នំពេញនៅថ្ងៃទី២០ខែកក្កដានេះ បានបើកសវនាការជាច្រើនម៉ោង ហើយលទ្ធផលចុងក្រោយ តុលាការបានសម្រេច ហាមឃាត់មិនឲ្យលោក មៀច សុវណណ្ណារា និងបក្ខពួកចេញទៅក្រៅប្រទេសទេ។
ប្រភពព័ត៌មានបានរាយការណ៍ថា តុលាការក្រុងភ្នំពេញកាលពីព្រឹកមិញនេះ បានសម្រេចចេញការហាមឃាត់លោក មៀច សុវណ្ណារា និងបក្សពួក ១១នាក់ផ្សេងទៀត មិនឲ្យចាកចេញទៅក្រៅប្រទេសឡើយ ព្រោះតុលាការត្រូវបន្តនីតិវិធីដែលតម្រូវឲ្យជនត្រូវចោទត្រូវអនិវត្តយ៉សងដូច្នេះ។
ប៉ុន្តែលោក មៀច សុវណ្ណារា បានអះអាងថា រូបលោក និងមនុស្សទាំង១១ ដែលរងការចោទប្រកាន់នោះ នៅមានជំងឺនៅឡើយ ហើយលោកមានគំរោងទៅអាមេរិក ដើម្បីពិនិត្យសុខភាពជាបន្តបន្ទាប់ទៀត តែបើតុលាការសម្រេចយ៉ាងដូច្នេះទៅហើយ លោកក៏មិនទៅដែរ ដោយរង់ចាំតាមការអនុវត្តនីតិវិធីតុលាការ។លោកបន្តថា សូមកុំអោយអ្នកនយោបាយ គិតថា សំណុំរឿងដែលចោទប្រកាន់លើរូបលោក ពសក់ព័ន្ធនឹងរឿងនយោបាយ។
គួរជម្រាបថា ពេលតុលាការបើកសវនាការសំណុំរឿងខាងលើ ភាគីខាងសន្តិសុខខណ្ឌដូនពេញដែលជាដើមបណ្តឹងក៏មានវត្តមានដែរ៕ ដោយ៖រដ្ឋា