កូរ៉េខាងត្បូង ៖ និស្សិតមួយចំនួន បានបង្ហាញការមិនសុខចិត្តបើកការបង្រៀនតាមអនឡាញ ក្នុងអំឡុងវិបត្តិកូវីដ១៩ ហើយប្រមូលផ្តុំតវ៉ាថា សិទ្ធិរៀនសូត្ររបស់ខ្លួនត្រូវបានបំពាន និងទាមទារថ្លៃបង់សាលាមកវិញ។ នេះបើតាមការចុះផ្សាយរបស់ Yonhap News។
សាកលវិទ្យាល័យភាគច្រើន បានពន្យារពេលចាប់ផ្តើមសិក្សាឆមាសថ្មីត្រឹម២សប្តាហ៍ កាលពីខែមីនា ហើយបានបើកការបង្រៀនតាមអនឡាញ ក្នុងអំឡុងវិបត្តិកូវីដ១៩នេះ។ ប៉ុន្តែមាននិស្សិតមួយចំនួន បានបង្ហាញការមិនសុខចិត្ត ហើយប្រមូលផ្តុំតវ៉ាថា សិទ្ធិរៀនសូត្ររបស់ខ្លួនត្រូវបានបំពាន និងទាមទារថ្លៃបង់សាលាមកវិញ។
ក្រុមប្រឹក្សាកូរ៉េសម្រាប់ការអប់រំសាកលវិទ្យាល័យ បានលើកឡើងថា សាកលវិទ្យាល័យគ្មានលទ្ធផលក្នុងការសងថ្លៃសិក្សាឱ្យនិស្សិតវិញឡើយ ដោយសារតែកំពុងជួបផលវិបាកហិរញ្ញវត្ថុ ជាពិសេសថ្មីៗនេះ សាលាត្រូវចំណាយទៅឱ្យនិស្សិតបរទេសដែលត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកដើម្បីទប់ស្កាត់ការឆ្លងមេរោគ ព្រមទាំងការចំណាយលើការរៀបចំការសិក្សាអនឡាញផងដែរ។ ប៉ុន្តែជំនួសមកវិញ សាលានឹងពិចារណាផ្តល់ជូនជាពិសេសដើម្បីគាំទ្រដល់និស្សិតដែលទទួលរងផលប៉ះពាល់៕