រថយន្ត​ពណ៌​ត្រេអ៊ី​របស់​មន្ត្រី​យោធា​ដឺ​បេ បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​ម្នាក់ របួស​ពីរ​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 July, 2015 ក+ ក-

​ខេត្តក្រចេះ​៖​ស្ត្រី​អ្នកបើកបរ​ម៉ូតូ​ម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង និង​ពីរ​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ និង​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្កឡើង​ដោយ​រថយន្ត​កាមរី​ហើម​ជា​កម្មសិទ្ធិ​របស់​មន្ត្រី​យោធា​ដឺ​បេ​ម្នាក់​។​

​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃទី​២០​កក្កដា នៅលើ​ផ្លូវជាតិ​លេខ​៧៦ ក្នុង​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ​។​

​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បាន​រាយការណ៍​ថា រថយន្ត​បង្ក​គ្រោះថ្នាក់​ជា​ប្រភេទ​រថយន្ត​កាមរី​ហើម ពណ៌​ត្រេអ៊ី ពាក់ស្លាកលេខយោធាជា​កម្ម​សិទ្ឋិ​របស់​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ ឆឹ​ត ភារ​ម្យ មាន​ឋានៈ​វរសេនីយ៍ទោ បម្រើ​ការងារ​ជា​យោធា​ផ្នែក ដឺបេ នៃ​អគ្គបញ្ជាការ​កងទ័ពជើងគោក​។​

​ប្រភព​បន្តថា យោងតាម​របាយការណ៍​របស់​ប៉ូលីស​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ដែល​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ឈ្មោះ សោម ឯម អាយុ​៣១​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​២​នាក់​ផ្សេងទៀត​ត្រូវ​រងរបួស​ធ្ងន់ និង​ស្រាល​។​ជនរងគ្រោះ​ទាំង​៣​មាន​ទីលំនៅ​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល​។ ចំណែក​អ្នកបើកបរ​រថយន្ត ក្រោយពេល​កើតហេតុ​បាន​ទុក​រថយន្ត​ចោល​ហើយ​រត់​គេចខ្លួនបាត់​។​

​ប្រភព​បន្តថា នគរបាល​បានកំណត់​ពី​មូល​ហេតុដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នោះ​ដោយសារតែ​រថយន្តយោធា​១ គ្រឿង​នេះ​បាន​បើក​វ៉ា​រថយន្ត​ផ្សេង​ទៀតហើយ​បាន​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​ជនរងគ្រោះ​ដែល​ជិះ​គ្នា​បីនាក់​ចំ​ពីមុខ​បណ្តាល​ឲ្យ​ផ្លោង​ខ្ទាត​បោក​ទៅនឹង​ដី ចំណែក​រថយន្ត​បន្តរ​វរ​ចង្កូត​ធ្លាក់​ប្រឡាយ​ទៅមុខ​លែងរួច​។​​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នគរបាល​នាំមក​យក​រថយន្ត​ទៅ​រក្សាទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ស្រុក​ស្នួល រង់ចាំ​ការដោះស្រាយ ចំណែក​សាកសព​ជនរងគ្រោះ​បានប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​។​

តាម​មន្ត្រី​ប៉ូលីស​បាន​អះអាងថា រថយន្ត​១ គ្រឿង​នេះ​ជា​រថយន្ត​សម្រាប់​ប្រដេញ​របស់​មន្ត្រី​យោធា​រូបនេះ សម្រាប់​កាក់​ទារលុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ខុសច្បាប់​ផ្សេងៗ​មិន​ថា​យប់​ឬ​ថ្ងៃ​នោះទេ​៕ដោយ៖ប្រាក់ ណាត

dxszee
mkjnnn