បញ្ជូន​ជនជាតិ​វៀតណាម​ប្រុស​ស្រឹ​៣៣​នាក់​ទៅ​ប្រទេស​ដើម​វិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 July, 2015 ក+ ក-

តាកែ​វ៖នៅ​ព្រឺ​ក​ថ្ងៃ​ទឹ​២១​ខែកក្កដា​ឆ្នាំ​២០១៥​ នេះ អគ្គនាយក​ដ្ឌា​ន​អន្តោ​ប្រវេ​ស​ន៍ បានរៀបចំ​បញ្ជូន​ជនជាតិ​វៀតណាម​៣៣​នាក់​ក្នុងនោះ​មាន​ស្រឹ​ចំនួន​១៦​នាក់​ប្រុស​១៧​នាក់​ដែល​មក​រស់នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​គ្មាន​លិខិតស្នាម​ត្រឺ​ម​ត្រូវ​ឲ្យ​ត្រឡប់​ទៅកាន់​ប្រទេស​វៀតណាម​វិញ​តាម​ច្រកព្រំដែន​ក្អម​សំណ ខេត្តតាកែវ។​

​បើ​យោងតាម​ប្រសាសន៍​របស់លោក​ឪ​ត្ត​ម​សេ​នឹ​យ​ទោ អ៊ុក ខៃ​សិលា បាន​ឲ្យ​ដឺ​ង​ថា រយះពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ កំលាំង​អគ្គនាយក​ដ្ឌា​ន​អន្តោប្រវេសន៍​បាន​បើក​យុទ្ធនា​ការប្រមូល​ជនបរទេស​ជាច្រើន​ករណី​ដែល​មក​រស់នៅ​កម្ពុជា​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ​ឲ្យ​ត្រឡប់​ទៅកាន់​ប្រទេស​កំណើត​វិញ​បានជា​ច្រើនលើក​រួចមក​ហើយ​។​

​ដោយឡែក មុនពេល​បញ្ជូន​ជនជាតិ​វៀតណាម​ត្រឡប់​ទៅវិញ​នាពេលនេះ​លោក អ៊ុក ខៃ​សិលា បាន​ណែនាំ​ដល់​អ្នក​ទាំងនោះ កុំ​ឲ្យ​ចូលមក​រស់នៅ​កម្ពុជា​ដោយ​គ្មាន​ច្បាប់ទម្លាប់​ទៀត បើ​ចង់​ចូលមក​ស្នាក់នៅ ឬ​មកលេង​កម្ពុជា​ត្រូវមាន​លិខិតស្នាម​ត្រឺ​ម​ត្រូវ​ព្រោះ​ប្រទេស​នីមួយៗ​មានច្បាប់​របស់ខ្លួន​ក្នុងការ​គ្រប់គ្រង​សណ្តាប់​សា​ធា​រណះ សុវត្ថិភាព និង​សន្តិសុខ​ជាតិ មិនអាច​ធូររលុង​បានឡើយ​៕ សាម​

mkjkk
cdss