ប៉ារីស ៖ ប្រធានាធិបតីប្រទេសបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានថ្លែងទៅកាន់ប្រជាពលរដ្ឋតាមកញ្ចក់ទូរទស្សន៍នាយប់ថ្ងៃចន្ទ ទី១៣ មេសានេះ ដោយបានប្រកាសពន្យារពេលខ្ចប់ពេលរដ្ឋមិនឲ្យចេញពីផ្ទះ រហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ខាងមុខ។
សូមជម្រាបថា នេះគឺជាបទអន្តរាគមន៍លើកទី៤ តាំងពីប្រទេសបានធ្លាក់ក្នុងវិបត្តិសុខាភិបាលដែលបង្កឡើងដោយជំងឺកូវីដ-១៩។ នៅក្នុងសេចក្តីថ្លែងរយៈពេលជិត ៣០នាទី លោកម៉ាក្រុងបានលើកឡើងពីការផ្តើមចុះថយឥទ្ធិពលរបស់មេរោគកូរ៉ូណាថ្មីនេះផងដែរ។
គួរម្លឹកថា មកដល់ពេលនេះជំងឺឆ្លង COVID-19 បានសម្លាប់មនុស្សចំនួន ១៣ ៨៣២នាក់ និងអ្នកឆ្លងចំនួន ៣១ ៣២០នាក់ ក្នុងនោះមាន ៦ ៨៨៣នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ គិតត្រឹមយប់ថ្ងៃចន្ទ ទី១៣ មេសា។ តាមប្រមុខរដ្ឋបារាំង មានតែវិធានការខ្ទប់ពលរដ្ឋមិនឲ្យចេញពីផ្ទះទេទើបគេអាចទប់ស្កាត់ការឆ្លងរាតត្បាតនៃមេរោគកូរ៉ូណាថ្មីបាន៕