ថ្ងៃនេះមិនមានករណីអ្នកជំងឺកូវីដ១៩ឆ្លងថ្មី និងមិនមានករណីអ្នកជាសះស្បើយឡើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 April, 2020 ក+ ក-

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានចេញប្រកាសថា មិនមានករណីអ្នកជំងឺកូវីដ១៩ឆ្លងថ្មី និងមិនមានករណីជាសះស្បើយឡើយ ខណៈចំនួនសរុបនៃអ្នកជាសះស្បើយស្ថិតនៅ៩៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដស្ថិតនៅចំនួន២៤នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលទទួលបានមុននេះបន្តិច៕