ព្រឹទ្ធសភា កំពុងប្រជុំវិសាមញ្ញដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 April, 2020 ក+ ក-

ភ្នំពេញ ៖ ព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នេះ បានបើកកិច្ចប្រជុំវិសាមញ្ញរបស់ខ្លួនដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា និងមានការចូលរួមដោយសមាជិកព្រឹទ្ធសភា ៥៤រូប។

គួរជម្រាបដែរថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» មាន៥ជំពូក និង១២មាត្រា ដែលរៀបចំដោយរាជរដ្ឋាភិបាល ដើម្បីដឹកនាំប្រទេសជាតិពេលដាក់ឱ្យស្ថិតនៅក្នុងភាពអាសន្ន ត្រូវបានរដ្ឋសភាអនុម័តហើយ នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។

លទ្ធផលនៃកិច្ចប្រជុំព្រឹទ្ធសភា នឹងមានផ្សាយជូននៅពេលបន្តិចទៀតនេះ ៕