ខេត្តព្រះវិហារ ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមការងារយុវជន ស ស យ ក ស្រុកត្បែងមានជ័យ ដឹកនាំដោយលោក នូ តារាមុន្នី ប្រធាន ស ស យ ក ស្រុក បានចុះចែកសម្ភារៈដល់គ្រួសារក្រីក្រលំបាក1គ្រួសារ ឈ្មោះ ដាន់ លីសាន អាយុ២៩ឆ្នាំ និងប្រពន្ធឈ្មោះ អួន យោន អាយុ ២៧ឆ្នាំ មានកូនតូច២នាក់ ក្នុងបន្ទុកប្រុសទាំង២ រស់នៅក្នុងភូមិប្រមេរ ឃុំ ប្រមេរ ស្រុកត្បែងមានជ័យ ដោយមានការចូលរួមពី អធិការស្រុកត្បែងមានជ័យរិទ្ធសូណារួមសហការលោកមេឃុំប្រមេរ ចុះចែកសម្ភារៈមាន៖ អង្ករ ២០គ.ក្រ.មី១កេះ និង ២៥កញ្ចប់ ទឹកសុទ្ធ ២យួរ ទឹកត្រី១ដប ទឹកក្រូច ២ដបធំ សាប៊ ៦ដុំ ថវិកា ១០ម៉ឺនរៀល ក្នុងនោះក៍មានការចួលរួមឧបត្ថម្ភជាថវិកាបន្ថែម ដូចជា ១លោក នូ តារាមុន្នី ថវិកា ៣ម៉ឺនរៀល ;២លោក អ៊ីម ឆេន ថវិកា ៣ម៉ឺនរៀល ;៣ លោក រិទ្ធ សូណា មី១កេះ ទឹកក្រូច២ដបធំ ;៤ លោក រ័ត្ន វិបុល ថវិកា ២ម៉ឺនរៀល ៥/លោក ឆុង សុនឹង ថវិកា១ម៉ឺនរៀល ;៦/លោក ធាន ហេង ថវិកា ១ម៉ឺនរៀល។
ក្នុងឱកាសនោះដែរ ក្រុមការងារ យុវជន ស ស យ ក ស្រុកត្បែងមានជ័យ លោកអធិកាស្រុក រិទ្ធ សូណា និងសហការិបានណែនាំដល់ពលរដ្នហើយបានចុះផ្សព្វផ្សាយពីរបៀបការពារខ្លួន ពីជំងឺ កូវីដ១៩ តាមខ្នងផ្ទះផងដែរ ៕