ព្រឹទ្ធសភាគាំទ្រលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 April, 2020 ក+ ក-

ភ្នំពេញ ៖ សម័យប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៤ ក្រោមអធិបតីភាពរបស់លោក ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមេសា នេះ បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ សេចក្តីព្រាងច្បាប់នេះត្រូវបានប្រមុខរាជរដ្ឋាភិបាលស្នើសុំឲ្យស្ថាប័ននីតិប្បញ្ញត្តិអនុម័តដោយចាត់ទុកជាការប្រញាប់។

គួរជម្រាបថា សេចក្តីព្រាងច្បាប់នេះ បានតាក់តែងឡើងមាន៥ជំពូក និង១២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន ១១៥សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នាសម័យប្រជុំលើកទី៤ នីតិកាលទី៦ ហើយត្រូវបានអង្គប្រជុំព្រឹទ្ធសភានាព្រឹកមិញនេះ បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ខាងលើនេះ ដោយឥតកែប្រែចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕