ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៧ ខែមេសា នេះ បានប្រតិកម្មឆ្លើយតបយ៉ាងខ្លាំងចំពោះការរិះគន់របស់ការិយាល័យនៃឧត្តមស្នងកាបរអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលើការច្បាប់ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ចំពោះមុខការរីករាលដាលនៃជំងឺកូវីដ១៩។
ប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពី ឧត្តមស្នងកាអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ផ្ញើលិខិតលេខ OL KHM 1/2020 ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ជូនលោកឧបនាយករដ្ឋម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលនៅក្នុងលិខិតនោះ ក្រុមការងារនីតិវិធីពិសេសរបស់ការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានបង្ហាញនូវទស្សនៈផ្ទាល់ខ្លួនពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» នៅកម្ពុជា។
ទន្ទឹមនឹងប្រតិកម្មឆ្លើយតបនេះ ស្ថានបេសកកម្មអចិន្រ្តៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀត នៅទីក្រុងហ្សឺណែវ ក៏បានចេញសេចក្តីបំភ្លឺចំនួន ១១ចំណុច ជូនឧត្តមស្នងកាអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដោយក្នុងនោះ កម្ពុជាបានចាត់ទុកថា នៅក្នុងគ្រាដែលការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ មានភាពធ្ងន់ធ្ងរ ការអះអាងថា «ច្បាប់ស្ដីពីការគ្រប់គ្រង ប្រទេសជាតិក្នុងភាពអាសន្ន» ថាជាការរំលោភសិទ្ធិមនុស្ស គឺជាការអះអាងដែលមិនត្រឹមតែគ្មានមូលដ្ឋានច្បាស់លាស់ និងថែមទាំងជាការបង្ហាញពីការអនុវត្តសិទ្ធិមនុស្សដោយរើសមុខ និងលម្អៀង៕
ខាងក្រោមនេះ ជាលិខិតឆ្លើយតបរបស់ស្ថានតំណាងកម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ ៖