ស.ស.យ.ក ខេត្តកំពង់ចាមទទួលអំណោយពីលោក ហ៊ុន ម៉ានី ដើម្បីបន្តបេសកកម្មប្រឆាំងនឹងជំងឺកូវីដ១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 April, 2020 ក+ ក-

ខេត្តកំពង់ចាម ៖ ដើម្បី ជាការចូលរួម ចំណែក ជាមួយ រាជរដ្ឋាភិបាល កម្ពុជា បន្តបេសកកម្មផ្សព្វផ្សាយអំពី វិធានការ បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺ កូវីដ១៩ លោក ហ៊ុន ម៉ានី ប្រធាន សហភាព សហព័ន្ធ យុវជន កម្ពុជា បានផ្ដល់អំណោយជាខិត្តប័ណ្ណផ្សព្វផ្សាយ និងថវិកាមួយចំនួន ដល់ ស.ស.យ.ក ទាំង២៥ រាជធានី ខេត្ត ដោយឡែកខេត្តកំពង់ចាមនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ តាមរយៈលោក ហាន កុសល ប្រធាន ស.ស.យ.ក ខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ ស.ស.យ.ក ខេត្តចុះចែកខិត្តប័ណ្ណផ្សព្វផ្សាយអំពីការការពារជំងឺ កូវីដ១៩ និងថវិកាដល់ក្រុង ស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម ដោយក្នុង១ស្រុកទទួលបានខិត្តប័ណ្ណផ្ទាំងតូចចំនួន៣០០ផ្ទាំង ផ្ទាំងធំចំនួន២ផ្ទាំង និងថវិកាចំនួន ១.០០០.០០០រៀល។

ជាមួយគ្នា នោះ ស.ស.យ.ក ខេត្តកំពង់ចាម ក៏បាន សំដែង ការ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ដែលតែងតែគិតគូរយ៉ាងយកចិត្តទុកដាក់គាំទ្រទាំងស្មារតី និងសម្ភារៈក្នុងយុទ្ធនាការផ្សព្វផ្សាយវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩ ដោយ សង្ឃឹមថា ប្រទេសកម្ពុជានឹងឆ្លងផុតដំណាក់កាលដ៏លំបាកនេះក្នុងពេលឆាប់ៗ ខាង មុខ ៕ ដោយ ៖ ប៉ែន សុផល