តុលាការ​ភ្នំពេញ​ ផ្តន្ទាទោស​សកម្ម ជន ​CNRP១១នាក់ ​ម្នាក់ៗ​ជាប់គុក​ ពី​៧ ​ទៅ៨ ​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 July, 2015 ក+ ក-

ភ្នំពេញ ​៖ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ ១១​នាក់ ​ក្នុងនោះ​មាន​លោកមា​ជ សុវណ្ណ​រ៉ា ផងដែរ ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ម្នាក់ៗ​ពី ៧ ឆ្នាំ ដល់ ៨ ឆ្នាំ ក្នុង​សំណុំរឿង​ដឹកនាំ​ធ្វើ​កុបកម្ម​កាលពី​ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ​២០១៤ នៅ​ទីលាន​ប្រជាធិបតេយ្យ បង្ក​ឲ្យ​មនុស្ស​ជាង​៤០​នាក់ រងរបួស​ធ្ងន់ និ​ស្រាល​។​

​ប្រភពព័ត៌មាន​ពី​តុលាការ​បាន​ឲ្យ​ដឹងថា តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅរ​ដៀល​ថ្ងៃទី​២១ កក្កដា​នេះ បាន​បើកសវនាការ​លើ​សំណុំ​រឿងក្តី​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ចាប់តាំងពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៥​។​

​ប្រភព​បាន​បញ្ជាក់ថា លោក​ចៅក្រម​បានសម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ ៣ នាក់ ដាក់ពន្ធនាគារ ៨ ឆ្នាំ រួមមាន​៖ លោក មា​ជ សុវណ្ណារ៉ា លោក ឃិន​ជំរឿន និង​លោក​អឿ ណា​រិ​ទ្ធ​។ ចំណែក​អ្នក​ផ្សេងទៀត ចៅក្រម​សម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគារ ៧ ឆ្នាំ អ្នក​ទាំងនោះ រួមមាន​៖ លោក ស៊ុំ ពុ​ទ្ធី លោក កែ ឃីម ហៅ​វីន ឌី លោក ទេព ណារិន លោក អ៊ុក ពេជ្រ​សំណាង លោក នាង សុ​ឃុន លោក សាន គឹម​ហេង លោក សាន សីហៈ និង​លោក អាន បឋម ហៅ សុខុម​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ខណ្ឌដូនពេញ​មាន​អំពើហិង្សា​បង្កឡើង​ដោយ​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ធ្វើ​ដោយ​សកម្មជន​មានឈ្មោះ​ដូច​មាន​ដូចខាងលើ បណ្តាលឱ្យ​សន្តិសុខ​ខណ្ឌដូនពេញ ៣៨ នាក់ និង​ក្រុមបាតុករ​ជាង ១០ នាក់ រងរបួស ។​ឪ​កាស​នោះ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ក្រុមបាតុករ​ជិត ១០០០ នាក់ ទៅកាន់​ទីនោះ​ដើម្បី​ទាមទារ​ឱ្យ​សាលាក្រុង​ភ្នំពេញ​បើក​ទីលាន​ប្រជាធិបតេយ្យ​ឡើងវិញ​។​

​ប្រភព​បាន​បញ្ជាក់ថា ដោយ​យោងតាម​មាត្រា ៤៥៩, ៤៩៥, ២១៨, ២៨ នៃ​ក្រមព្រហ្មទណ្ឌ​តុលាការក្រុង​ភ្នំពេញ​បានសម្រេច​ដាក់​ការចោទប្រកាន់​លើ​សកម្មជន​គណ​សង្គ្រោះ​ជាតិ​ទាំងអស់នោះ​ពីបទ​ដឹកនាំ​កុបកម្ម បទ​ញុះញង់ ឱ្យ​ប្រព្រឹត្ត​ឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស  ដោយផ្ត​ន្ទាទោសដាក់ពន្ធនាគារព្រៃស ម្នាក់ៗពី៧ ទៅ៨ ឆ្នាំ៕ដោយ៖ខេមរៈ

mnjhbb

njhbgff
mkjmnkk