ដំណឹងល្អ! កម្ពុជាមានអ្នកជំងឺ២នាក់ទៀតជាសះស្បើយពីកូវីដ១៩ និងអត់មានអ្នកឆ្លងថ្មីទេ
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ថា អ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ទៀតហើយ បានជាសះស្បើយ និងមិនមានអ្នកឆ្លងជំងឺថ្មីនោះទេ។
អ្នកជាសះស្បើយទី១ គឺជាបុរសជនជាតិខ្មែរអាយុ៤៨ឆ្នាំ រស់នៅក្រុងបាត់ដំបង ជាអ្នកមកពីចូលរួមពិធីសាសនានៅម៉ាឡេស៊ី។ ទី២ គឺជាបុរសជនជាតិបារាំង អាយុ ៦៥ឆ្នាំ ជាភ្ញៀវទេសចរក្រុមបារាំង នៅខេត្តព្រះសីហនុ។ ដូច្នេះសរុបចំនួនអ្នកជាសះស្បើយឡើងដល់ចំនួន១០៧នាក់ ក្នុងចំណោមអ្នកជំងឺសរុប១២២នាក់៕