កម្ពុជា-អាស៊ាន៖កម្ពុជានៅតែរក្សាជំហចង់ឃើញចិន និងប្រទេសក្នុងតំបន់អា ស៊ាន រក្សាទំនាក់ទំនងល្អជាមួយគ្នាទាក់ទិននឹងវិវាទសមុទ្រចិនខាងត្បូង។ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ហោ ណាំហុង បានបញ្ជាក់បែបនេះនៅក្នុងជំនួបរវាង លោក Xu Bu ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាននៅទីក្រុងទីហ្សាកាតា នាព្រឹកថ្ងៃ អង្គារ ទី២១ កក្កដា នេះ។
យោងតាម RFI បានរាយការណ៍នៅថ្ងៃនេះថា បើកាលណាប្រទេសចិន និងប្រទេសក្នុងតំបន់អាស៊ានមានទំនាក់ទំនងល្អជាមួយនឹងភាគីទាំងពីរ នោះនឹងហុចផលល្អទៅដល់តំបន់អាស៊ីអាគ្នេយ៍ដែលអាចជំរុញឲ្យមានកំណើនសេដ្ឋកិច្ចយូរអង្វែង។ សម្រាប់កម្ពុជាបានឃើញថាប្រសិនភាគីទាំងពីរមានជម្លោះជាមួយគ្នាផល អាក្រក់ដែលទទួលបានគឺទំនាក់ទំនងសេដ្ឋកិច្ចនឹងមានភាពរអាក់រអួល។
ដូច្នេះ ក្នុងនាមជាប្រទេសជាអាស៊ានមួយដែរគឺកម្ពុជាចង់ឲ្យភាគីចិន និង ប្រទេសក្នុងអាស៊ាន សម្របសម្រួលគ្នា ធ្វើយ៉ាងណាដោះស្រាយបរិយាកាសនៃជម្លោះស្ថិតនៅក្នុងការចរចាដោយ សន្តិវិធី។ នេះជាការបញ្ជាក់របស់ លោក ចែម វីឌ្យ៉ា អនុរដ្ឋលេខាធិការ ក្រសួងការបរទេស កម្ពុជា ទទួលបន្ទុកកិច្ចការ អាស៊ាន ។ ចំពោះទំហំសេដ្ឋកិច្ចចិននិងអាស៊ានមានការកើនឡើងចន្លោះពី៥០ពាន់ លានទៅ១០០ពាន់លានដុល្លារ។
សូមបញ្ជាក់ថា ចិនកំពុងមានវិវាទរឿងសមុទ្រចិនខាងត្បូងជាមួយប្រទេស ហ្វីលីពីន និងវៀតណាម ជាដើម ដោយភាគីទាំងសង់ខាងសុទ្ធតែបានអះអាងជាម្ចាស់កម្មសិទ្ធដែនទឹករៀង ៗខ្លួន។
ដោយឡែកកម្ពុជាបានអះអាងដោយខ្លួនឯងថា នយោបាយការបរទេសកម្ពុជាវិញមិនដែលមានការរើសអើងជាមួយប្រទេសណាមួយ នោះទេក្នុងពិភពលោក ហើយជាពិសេសនោះទំនាក់ទំនងកាទូតជាមួយប្រទេសមហាអំណាច អាមេរិក ចិន រុស្ស៊ី បារាំង អង់គ្លេសជាដើម។
RFI បន្ថែមទៀតថា ទោះជានាពេលបច្ចុប្បន្ននេះ គេកំពុងសម្លឹងមើលឃើញកម្ពុជានិងចិនកំពុងមានទំនាក់ទំនងជិត ស្និទ្ធក៏ដោយគឺរូបភាពនេះ មិនមែនមានន័យថាកម្ពុជាបោះបង់ចោលទំនាក់ទំនងជាមួយប្រទេសមហាអំណាច ដទៃ ស្រវ៉ាចាប់តែចិនម្ខាងនោះទេ។ ដោយឡែកចំពោះជំនួបរវាងប្រមុខកាទូតនិងលោក Xu Bu នៅព្រឹកនេះគឺចិនបានអរគុណកម្ពុជាដែលបានបន្តការគាំទ្រខ្លួននៅ លើឆាកអន្តរជាតិ៕
ទីប្រជុំកោះParacel និងSpratly ក្នុងសមុទ្រចិនខាងត្បូង