ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅប្រទេសអ៊ីរ៉ង់កើនដល់ ៥,២៩៧នាក់
តេហេរ៉ង់៖ ប្រទេសអ៊ីរ៉ងបានរាយការណ៍ពីចំនួនមនុស្សស្លាប់ ដោយសារជំងឺរាតត្បាតសកល COVID-19 បានកើនឡើងដល់ ៥,២៩៧នាក់ហើយ ក្នុងចំណោមករណីឆ្លងសរុបចំនួន ៨៤,៨០២ករណី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ចំនួនករណីឆ្លងជំងឺ COVID-19 នៅអ៊ីរ៉ង់មានសភាពធ្ងន់ធ្ងរ និងកើនលើសប្រទេសចិនក៏ពិតមែន ប៉ុន្តែចំនួនអ្នកជាសះស្បើយឡើងវិញ ក៏មានចំនួនច្រើនរហូតដល់ ៦០,៩៦៥នាក់នៅពេលនេះ។ ដោយឡែកអ្នកជំងឺ ៣,៣៥៧នាក់កំពុងស្ថិតក្នុងអការៈធ្ងន់ធ្ងរ៕